fbpx

លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្ស ជួបសំណេះសំណាលនិងពង្រឹងការងារដល់កងកម្លាំងនគរបាលនៅអធិ​ការដ្ឋាននគរបាស្រុកសង្កែ

  • By Admin
  • ធ្នូ ២, ២០២១
  • 88

នៅព្រឹកថ្ងៃ ព្រហស្បតិ៍​ ១៣រោចខែ​ កត្តិកឆ្នាំឆ្លូវ ត្រីស័ក​ ព.ស.២៥៦៥ ត្រូវថ្ងៃទី ០២ខែវិច្ឆិកា ឆ្នាំ២០២១ នេះដោយ បានការអនុញ្ញាតពីលោកឧត្តមសេនី​យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្សនៃ​ ស្នងការដ្ឋានបានចុះជួបសំណេះសំណាលជាមួយលោក លោកស្រី ជាថ្នាក់ដឹកនាំ ក្នុងអធិ​ការដ្ឋាននគរបាលស្រុកសង្កែ មានលោក លោក​ស្រី ជាអធិការ អធិការរង នាយ នាយរងផ្នែកជំនាញ នាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១​០​ និងនាយផ្នែកទាំង៨ក្នុងស្រុកសង្កែ។

ជាមួយនឹងការជួបសំណេះសំណាលនេះលោកស្នងការរងមានយោបល់ជម្រាបជូនលោក លោកស្រី នូវ ខ្លឹមសារដូចដូចខាងក្រោម៖
១-ការអនុវត្តវិន័យរបស់កងម្លាំងនគរបាលជាតិ០០៦បបជ
២-ពង្រឹងសាមគ្គីផ្ទៃក្នុងឱ្យបានល្អដើម្បីស្តែងឱ្យឃើញពីភាពរឹងមាំរបស់អង្គភាពជៀសវៀងឱ្យបានដាច់ខាតការបែកធ្លាយព័ត៌មានផ្ទៃក្នុង ទៅខាងក្រៅ ឬអង្គភាពផ្សេងទៀត
៣-ពង្រឹងលើការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ឱ្យបានត្រឹមត្រូវ ក្នុងម៉ោងការងារ
៤-អនុវត្តកាយវិការរបៀប ឱ្យស្របតាមមេរៀនលំហាត់របៀប របស់នគរបាលជាតិថ្មី ឆ្នាំ២០២០
៥-គោរពតាមឋានានុក្រមនៃការអនុវត្តការងារ ប្រចាំថ្ងៃ
៦-គោរពឱ្យតម្លៃគ្នាទៅវិញទៅមក រក្សាភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារ
៧-បង្កើនប្រសិទ្ធភាពនៃការដឹកនាំ តាមរយ:ការបង្កើនសមត្ថភាពនៃភាពជាអ្នកដឹកនាំ ម៉ឺងម៉ាត់ ម៉ត់ចត់ ប្រាកដ ប្រជាលើការងារ ធ្វើជាគំរូល្អ និងរៀបចំការងារឱ្យត្រូវតាមជំនាញនិងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ
៨-កម្លាំងដែលទើបចូលបម្រើការងារថ្មី ដែលមានវ័យនៅក្មេង ត្រូវខិតខំធ្វើការ បង្កើនសមត្ថភាព ចំណេះដឹង
៩-រៀបចំធ្វើបច្ចុប្បន្នភាព លើការសិក្សារបស់មន្ត្រីនគរបាលជាតិនៅក្នុងអង្គភាពនីមួយៗ
១០-ពង្រឹងលើការសហការការងារជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀតនៅក្នុងមូលដ្ឋានឱ្យបានល្អ។

ចុងក្រោយលោកស្នងការរងបានប្រសិទ្ធិពរដល់ថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងនគរបាលចំណុះអធិការដ្ឋាន នគរបាលស្រុកសង្កែទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច សូមអនុវត្តឱ្យបាននូវវិធានការ បីកុំនិងបីការពារ និងចៀសផុតពីជម្ងឺឆ្លង កូវីដ-១៩ ទាំងអស់គ្នា ដើម្បីបន្តភារកិច្ចរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

ការជួបសំណេះសំណាលរបស់លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្ស ជាមួយ ថ្នាក់ដឹកនាំនិងកងកម្លាំងក្នុងអធិ​ការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ចប់នៅនៅព្រឹកថ្ងៃដដែលនេះ ស្ថិតក្រោមបរិយា​កាស រីករាយ និងស្និទ្ធស្នាល

អត្ថបទពេញនិយម