fbpx

ឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ចាត់តាំងតំ ណាងប្រគល់ថវិកាសមា​គ​មិត្តនគរបាលជាតិ កម្ពុជាជូន ក្រុមគ្រួសារសពសមាជិកសមាគមមិត្តនគរ​បាលជាតិកម្ពុជាដែលទទួលមរណៈ

  • By Admin
  • ធ្នូ ១, ២០២១
  • 102

នៅថ្ងៃពុធ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង អមដំណើរដោយ
លោកវរសេនីយ៍ឯក វេ គឹមស៊ីម នាយការិយាល័យបុគ្គលិក និងលោកនាយរងការិយាល័យ ព្រមទាំងមានការចូលរួម
ពីលោកវរសេនីយ៍ទោ អៀង ស៊ីត្រា អធិការរងទទួលផែនការងារសេនាធិការ តំណាងឱ្យលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល លោក លោកស្រីអធិការរង លោកនាយ នាយរងផ្នែក-ប៉ុស្តិ៍ និងមន្ត្រីទាំងអស់
នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល និងក្រុមឃុំប្រឹក្សាឃុំអូរតាគី បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ សពលោកអនុសេនីយ៍ឯក ម៉ឹង វ៉ើន មន្ត្រីប៉ុស្តិ៍អូរតាគី ដែលបានទទួល
មរណភាព កាលពីថ្ងៃទី៣០ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី ដោយរោគាពាធ ។
ជាមួយគ្នានោះដែរ លោកស្នងការរង បាននាំយកថវិកាមិត្តនគរបាលជាតិចំនួន៦,០០០,០០០រៀល និងថវិកាអំពាវនាវរបស់កម្លាំងនគរបាលស្រុកថ្មគោលចំនួន២,១៧០,០០០
រៀល ប្រគល់ជូនក្រុមគ្រួសារសព ដើម្បីចាត់ចែងក្នុងកម្មវិធីបុណ្យតាមប្រពៃណី ។

អត្ថបទពេញនិយម