fbpx

​លោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុង ជាប្រធានកិតិ្តយស ស.អ.ក ក្រុងបាត់ដំបង នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ សៅ សារួន

  • By Admin
  • កុម្ភៈ ១២, ២០២៤
  • 75

 នារសៀលថ្ងៃចន្ទ ទី១២  ខែកុម្ភៈ  ឆ្នាំ២០២៤ លោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុង ជាប្រធានកិតិ្តយស ស.អ.ក ក្រុងបាត់ដំបង និងលោក វរសេនីយ៍ទោ កាយ វណ្ណធី អធិការរង នៃអធិការដ្ឋាននគរបាលក្រុង ជាអនុប្រធាន ស.អ.ក ក្រុង តំណាង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុង ជាប្រធាន ស.អ.ក ក្រុងបាត់ដំបង បានដឹកនាំក្រុមការងារ ស.អ.ក​ សរុប ចំនួន ០៧នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)  ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ សៅ សារួន  ភេទប្រុស  អាយុ ៥៦ឆ្នាំ អត្តលេខ HA94000786 (ជនពិការ) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែមករា  ឆ្នាំ២០២៣ ដោយរោគាពាធ ព្រមទាំងបានប្រគល់ពាងទឹកជូនគ្រួសារអតីតយុទ្ធជនចំនួន ភូមិ ខ្សាច់ពោយ សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

 

អត្ថបទពេញនិយម