fbpx

​លោក ម៉ិល សុផល អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកឯកភ្នំ និងលោកវរសេនីយ៍ត្រី  ផៅ ផាត មេបញ្ជាការផ្នែកសឹករងស្រុក ជាប្រធាន ស.អ.ក ស្រុកឯកភ្នំ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ នូវ មូល

  • By Admin
  • កុម្ភៈ ២, ២០២៤
  • 66

នាព្រឹកថ្ងៃសុក្រទី០២ ខែកុម្ភៈ ឆ្នាំ២០២៤  លោក ម៉ិល សុផល អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកឯកភ្នំ និងលោកវរសេនីយ៍ត្រី  ផៅ ផាត មេបញ្ជាការផ្នែកសឹករងស្រុក ជាប្រធាន ស.អ.ក ស្រុកឯកភ្នំ បានដឹកនាំក្រុមការងារ ស.អ.ក សរុបចំនួន ១៥នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ នូវ មូល  អត្តលេខ HA09000780 (ជនពិការ) ភេទប្រុស  អាយុ  ៦០ ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២២  ខែមករា  ឆ្នាំ២០២៤ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិ សំរោងតាកុក ឃុំ សំរោងក្នុង  ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

អត្ថបទពេញនិយម