លោកវរសេនីយ៍ទោ សាត ស៊ាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុក ជាអនុប្រធាន ស.អ.ក ស្រុក តំណាងលោកវរសេនីយ៍ទោ សំ វីរៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធាន ស.អ.ក ស្រុកបាណន់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ យ៉ុម យុំា
- By Admin
- មករា ៣០, ២០២៤
- 113
នារសៀលថ្ងៃអង្គារទី៣០ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ សាត ស៊ាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុក ជាអនុប្រធាន ស.អ.ក ស្រុក តំណាងលោកវរសេនីយ៍ទោ សំ វីរៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធាន ស.អ.ក ស្រុកបាណន់ បានដឹកនាំក្រុមការងារ ស.អ.ក សរុបចំនួន ១៥នាក់ ស្រី ចំនួន ០៤ នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ យ៉ុម យុំា (និវត្តជន) អត្តលេខ RA02000509 ភេទប្រុស អាយុ ៦៣ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។