fbpx

លោកវរសេនីយ៍ទោ ញ៉ឹក លួប មេបញ្ជាការផ្នែកសឹករង ជាអនុប្រធាន ស.អ.ក ស្រុក តំណាងលោកវរសេនីយ៍ឯក សុខ សារិន  អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធាន ស.អ.ក  ស្រុកបវេល នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ដួង  សេរីដារ៉ា

  • By Admin
  • មករា ៣០, ២០២៤
  • 78

នារព្រឹកងៃអង្គារទី៣០   ខែមករា  ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ញ៉ឹក  លួប មេបញ្ជាការផ្នែកសឹករង ជាអនុប្រធាន ស.អ.ក ស្រុក តំណាងលោកវរសេនីយ៍ឯក សុខ សារិន  អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធាន ស.អ.ក  ស្រុកបវេល , អនុប្រធាន ស.អ.ក ទាំងបី, លោកមេភូមិ និងអាជ្ញាធរដែនដី   សរុប ចំនួន ១៥នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលាន រៀល)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ ដួង  សេរីដារ៉ា  (ជនពិការ)  អត្តលេខ HA94000749 ភេទប្រុស  អាយុ ៥៣ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៩  ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

 

អត្ថបទពេញនិយម