fbpx

​លោក ហម សំខាន់  អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស  ស.អ.ក ស្រុកសំពៅលូន នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ឈ្មោះ យ៉ែម សៀង និងសួរសុខទុក្ខ

  • By Admin
  • មករា ២៥, ២០២៤
  • 76

នារព្រឹកថ្ងៃទី២៥  ខែមករា  ឆ្នាំ២០២៤ លោក ហម សំខាន់  អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស  ស.អ.ក ស្រុកសំពៅលូន, លោកវរសេនីយ៍ត្រី ឈឹម សំណាង មេបញ្ជាការផ្នែកសឹករងស្រុក ជាប្រធាន ស.អ.ក ស្រុកសំពៅលូន , អនុប្រធាន ស.អ.ក ទាំងបី និងក្រុមការងារ ស.អ.ក  សរុបចំនួន ២៣នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ យ៉ែម សៀង   (ជនពិការ)   អត្តលេខ HA81000305 ភេទប្រុស អាយុ៩២ ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣  ខែមករា  ឆ្នាំ២០២៤ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ  ស្រុកសំពៅលូន  ខេត្តបាត់ដំបង។ នារសៀលថ្ងៃទី២៥  ខែមករា  ឆ្នាំ២០២៤ លោក ហម សំខាន់  អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស  ស.អ.ក ស្រុកសំពៅលូន, លោកវរសេនីយ៍ត្រី ឈឹម សំណាង មេបញ្ជាការផ្នែកសឹករងស្រុក ជាប្រធាន ស.អ.ក ស្រុកសំពៅលូន , អនុប្រធាន ស.អ.ក ទាំងបី និងក្រុមការងារ ស.អ.ក  សរុបចំនួន ២៣នាក់ បានចុះសួរសុខទុក្ខ អតីតយុទ្ធជនដែលមានជម្ងឺប្រចាំកាយ ចំនួន ០៣ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម  , ត្រីខ ១ ដុំ , ទឹកសុទ្ធ ១ កេស , ទឹកត្រី ៣ ដប , ទឹកស៊ីអ៉ីវ ៣ ដប , ស្កសរ ១ គីឡូក្រាម និងថវិកាចំនួន ២០០,០០០រៀល (ពីររយពាន់រៀល) ។

អត្ថបទពេញនិយម