fbpx

លោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកគាស់ក្រឡ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ហែន ហេង

  • By Admin
  • មករា ១៩, ២០២៤
  • 73

 នាសៀលថ្ងៃព្រហស្បតិ៍ទី១៨ ខែមករា ឆ្នាំ២០២៤ លោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកគាស់ក្រឡ ,លោកវរសេនីយ៍ទោ សេង សៀង មេបញ្ជាការសឹករង ជាប្រធាន ស.អ.ក ស្រុកគាស់ក្រឡ  ដឹកនាំ ក្រុមការងារ  ស.អ.ក  សរុប ចំនួន ១២ នាក់   នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០ រៀល  (បួនលានរៀល) និងថវិកាឧបត្ថម្ភ ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារចំនួន ២០០,០០០ រៀល (ពីររយពាន់រៀល)  ថវិកាឧបត្ថម្ភ លោកវរសេនីយ៍ទោ សេង សៀង ប្រធាន ស.អ.ក ស្រុកគាស់ក្រឡ ចំនួន ២០០,០០០ រៀល (ពីររយពាន់រៀល) និងថវិកាឧបត្ថម្ភរដ្ឋបាលស្រុក ចំនួន ៥២០,០០០ រៀល(ប្រាំរយម្ភៃពាន់រៀល) សរុបជាទឹកប្រាក់ចំនួន ៤,៩២០,០០០ រៀល (បួនលាន ប្រាំបួនរយម្ភៃពាន់រៀល) រួមជាមួយ៖

– អង្ករ ៥០ គីឡូក្រាម

– ទឹកសុទ្ធ ១០ យួរ

– ទឹកត្រី ០១ យួរ

– ទឹកស៊ីអ៊ីវ ០១ យួរ

 ប្រគល់ជូនគ្រួសារសព អតីតយុទ្ធជនឈ្មោះ ហែន ហេង  ភេទប្រុស  អាយុ ៦៦ ឆ្នាំ អត្តលេខ HA88000922 (ជនពិការ) ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែមករា  ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិបឹងឈ្នះ  ឃុំគាស់ក្រឡ  ស្រុកគាស់ក្រឡ  ខេត្តបាត់ដំបង ។

 

 

 

អត្ថបទពេញនិយម