fbpx

លោកស្រី ឃូ សុគុន្ធ អភិបាលរង នៃគណៈអភិបាលក្រុង តំណាងលោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធានកិត្តិយស ស.អ.ក ក្រុងបាត់ដំបង នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ តុង ធូ 

  • By Admin
  • មករា ១៨, ២០២៤
  • 77

នាសៀលថ្ងៃព្រហស្បតិ៍ទី១៨  ខែមករា ឆ្នាំ២០២៤ លោកស្រី ឃូ សុគុន្ធ អភិបាលរង នៃគណៈអភិបាលក្រុង តំណាងលោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធានកិត្តិយស ស.អ.ក ក្រុងបាត់ដំបង ,លោកវរសេនីយ៍ទោ កាយ វណ្ណធី  អធិការរង នៃអធិការដ្ឋាននគរបាលក្រុង តំណាងលោកវរសេនីយ៍ឯក  ពេជ្រ សារ៉ែន អធិការ  នៃអធិការដ្ឋាននគរបាលក្រុង ជាប្រធាន ស.អ.ក ក្រុងបាត់ដំបង បានដឹកនាំ ក្រុមការងារ  ស.អ.ក  សរុប ចំនួន ០៥ នាក់   នាំយកថវិកាមរណ សង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០ រៀល  (បួនលានរៀល)  ប្រគល់ជូនគ្រួសារសព អតីតយុទ្ធជនឈ្មោះ តុង ធូ  ភេទប្រុស  អាយុ ៦១ ឆ្នាំ អត្តលេខ RA19000933 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៩ ខែមករា  ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិអូរខ្ជាយ  សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង  ខេត្តបាត់ដំបង ។

 

 

អត្ថបទពេញនិយម