លោកវរសេនីយ៍ទោ យក់ មករា អធិការរង នៃអធិការដ្ឋាននគរបាលស្រុក តំណាងលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការ នៃអធិការដ្ឋាននគរបាលស្រុក ជាប្រធានស្តីទី ស.អ.ក ស្រុករុក្ខគិរី នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ អូន សំហឿន
- By Admin
- មករា ១៨, ២០២៤
- 119
នាសៀលថ្ងៃព្រហស្បតិ៍ទី១៨ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ យក់ មករា អធិការរង នៃអធិការដ្ឋាននគរបាលស្រុក តំណាងលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការ នៃអធិការដ្ឋាននគរបាលស្រុក ជាប្រធានស្តីទី ស.អ.ក ស្រុករុក្ខគិរី, អនុប្រធាន ស.អ.ក ទាំងបី បានដឹកនាំ ក្រុមការងារ ស.អ.ក សរុប ចំនួន ១១ នាក់ ស្រី ០១ នាក់ នាំយកថវិកាមរណ សង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ អូន សំហឿន ភេទប្រុស អាយុ ៧៥ ឆ្នាំ អត្តលេខ RA09000813 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។