លោកវរសេនីយ៍ត្រី ថាច់ សុខា អធិការរង នៃអធិការដ្ឋាននគរបាលស្រុក តំណាង លោកវរសេនីយ៍ទោ សេង លុច អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធាន ស.អ.ក ស្រុកថ្មគោល នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ឡេង សាង
- By Admin
- មករា ១៣, ២០២៤
- 96
នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ថាច់ សុខា អធិការរង នៃអធិការដ្ឋាននគរបាលស្រុក តំណាង លោកវរសេនីយ៍ទោ សេង លុច អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធាន ស.អ.ក ស្រុកថ្មគោល បានដឹកនាំ ក្រុមការងារ ស.អ.ក សរុប ចំនួន ១០ នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ឡេង សាង ភេទប្រុស អាយុ ៦៥ ឆ្នាំ អត្តលេខ RA11001643 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។