fbpx

លោកឧត្តមសេនីយ៍ត្រី ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្ស តំណាង លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ សុខ វណ្ណថា

  • By Admin
  • មករា ១១, ២០២៤
  • 299

នាព្រឹកថ្ងៃព្រហស្បតិ៍១កើតខែបុស្សឆ្នាំថោះបញ្ចាស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្ត មសេនី យ៍ត្រី ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្សនៃស្នងការដ្ឋានដឹកនាំលោកនាយ-នាយរងការិ យាល័យ ចំណុះផែនការងារធនធានមនុស្សចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ សុខ វណ្ណថា អតីតនាយរងការិយាល័យទី៣ កងទ័ពជើងគោក ដែលលោកបានទទួ លមរណភាពដោយរោគាពាធកាលពីថ្ងៃ ទី ០៨ ខែ មករា ឆ្នាំ២០២៤ ហើយពេលនេះសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងលំនៅដ្ឋាន ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាមួយនឹងការចូលរួមគោរពវិញ្ញាណក្ខន្ធនេះលោកឧត្តមសេនីយ៍ទោស្នងការបានឱ្យនាំយកនូវថវិការបស់អង្គភាព ស្នងការដ្ឋាន ចំនួន ៥០០,០០០រៀល(ហាសិបម៉ឺនរៀល) ចូលរួមក្នុងពិធីបុណ្យនេះផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននិងកងកម្លាំងនគរបាលទូទាំងខេត្តបាត់ដំបង សូមចូលរួមរំលែកទុក្ខដ៏ក្រៀម ក្រំនេះចំពោះក្រុមគ្រួសារសពនិងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកឧត្តមសេនីយ៍ទោ សុខ វណ្ណថា បានចាប់បដិ សន្និក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕(រូបភាពការិ/ផ្សព្វផ្សាយអប់រំ)By kosal!

អត្ថបទពេញនិយម