ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមTik Tok ឌឺដង-ដៀមដាម ដាក់គ្នាបានប្រែក្លាយជាអំពើហិ.ង្សាជាក់ស្តែង បណ្តាលឱ្យភាគីម្ខាងរងរបួសឯអ្នកបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់
- By Admin
- វិច្ឆិកា ២៥, ២០២១
- 125
កាលពីថ្ងៃ ចន្ទ ៣រោចខែកត្តិកឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង ១៤និង០០ នាទីអនុវត្តតាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធី ពី ឯកឧត្តមកែវ សុជាតិ ពព្រះរាជអាជ្ញានៃអយ្យ ការ អមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកោះហៅ ជនសង្ស័យឈ្មោះ រ៉ម មករា ហៅ រ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិភ្នំសំ ពៅកេីត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ ដំ បង មកកាន់ស្នងការដ្ឋាន ដេីម្បីធ្វេីការសាកសួរពាក់ព័ន្ធនឹងករណី ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ធ្វេីឱ្យខូចខាតដោយចេត នា(ប្រេីប្រាស់កាំ.បិត.កា.ប់)លេីជនរងគ្រោះនិងមធ្យោបាយធ្វើដំណើរ។
សូមជម្រាបជូនថា មូលហេតុដែលទាក់ទងនឹងការកោះហៅជនសង័្សយខាងលេីនេះគឺ កាលពីកាលពីថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧ និង ០០ នាទី នៅចំណុចលេីផ្លូវហាយវេ ស្ថិតក្នុងភូមិ ខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលេីដែលជាសមាជិកក្រុម P. S. P ( ភ្នំសំពៅ ) រួមជាមួយបក្សពួកចំនួន ០៥ នាក់ទៀតជិះម៉ូតូចំនួន ០៣ គ្រឿង បានធ្វេីសកម្មភាព អង្អង្គុយចាំស្ទាក់កា.ប់ ទៅលេីក្រុមជនរងគ្រោះ ក្នុងក្រុម H .W( ហាយវេ )ចំនួន ០៤ នាក់ដែលកំពុងអង្គុយលេងនៅលេីផ្លូវហាយវេនេះ បណ្តាលឱ្យឈ្មោះ ញ៉ាញ់ សុវណ្ណរ៉ាភេទប្រុ ស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ ដំបង រងរបួសធ្ងន់ ( មុតរយៈក្បាលដល់.ល.លា. ដ៍ ) ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយខាងលេីបានឆ្លេីយសារភាពថា កន្លងមកក្រុមទាំង០២នេះ ធ្លាប់បានធ្វេីសកម្មភាពដេ.ញ.កា.ប់គ្នាចំនួនប្រហែល ១៣លេីកមកហេីយ រូបគេបានបន្តថា នៅពេលណាដែលក្រុមម្ខាងទៀត ប្រេី ប្រាស់ឃ្លីបវីដេអូ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមTik Tok ដោយប្រើពាក្យសំដីឌឺដងដៀមដាមដាក់ក្រុមខ្លួន គឺក្រុមខ្លួនត្រូវតែរៀបចំ ផែន ការទៅកំ.ចាត់ក្រុមនោះ ដោយការកា.ប់.ចា.ក់ឬវា.យបំ.ផ្លាញ.ទ្រព្យសម្បត្តិដេីម្បីដោះស្រាយគំនុំ។
បច្ចុប្បន្នជនសង័្សយត្រូវបានការិយាល័យជំនាញឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់រីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចកំពុងអនុវត្តបន្ត៕(រូបភាពផែនការងារនគរបាលព្រហ្មទ័ណ្ឌ/គឹមសុង)By kosal!@@@