fbpx

​លោក នូ ចំរើន អភិបាលរង នៃគណៈអភិបាលក្រុង តំណាងលោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ០២គ្រួសារ ឈ្មោះ ព្រហ្ម សុផល, ហង្ស ភិន

  • By Admin
  • ធ្នូ ២៩, ២០២៣
  • 79

  នាព្រេកថ្ងៃសុក្រ ទី២៩  ខែធ្នូ  ឆ្នាំ២០២៣ លោក នូ ចំរើន អភិបាលរង នៃគណៈអភិបាលក្រុង តំណាងលោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុង ជា ប្រធាន កិតិ្តយស ស អ ក ក្រុងបាត់ដំបង និងលោក វរសេនីយ៍ទោ កាយ វណ្ណធី អធិការង នៃអធិការដ្ឋាននគរបាលក្រុង ជា អនុប្រធាន ស.អ.ក ក្រុង តំណាង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុង ជាប្រធាន ស.អ.ក ក្រុងបាត់ដំបង បានដឹកនាំក្រុមការងារ  ស.អ.ក​ សរុប ចំនួន ០៧នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៨,០០០,០០០រៀល (ប្រាំបីលានរៀល)  ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ចំនួន ៤,០០០,០០០រៀល (បួនលាន រៀល) រួមមាន៖

១.ឈ្មោះ ព្រហ្ម សុផល   ភេទប្រុស  អាយុ ៦១ ឆ្នាំ អត្តលេខ RA07001200 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២២ ខែធ្នូ  ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង  ខេត្តបាត់ដំបង។

២.ឈ្មោះ ហង្ស ភិន   ភេទប្រុស  អាយុ ៨៣ឆ្នាំ អត្តលេខ RA01001321 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែធ្នូ  ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង  ខេត្តបាត់ដំបង។

អត្ថបទពេញនិយម