fbpx

​លោក  នាង  ច័ន្ទថារ៉ា  អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកសង្កែ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ០២គ្រួសារ ឈ្មោះ ឡោះ ហ្វាល់, ខេន ខឿន

  • By Admin
  • ធ្នូ ២៧, ២០២៣
  • 91

 នាព្រឹកថ្ងៃពុធ ទី២៧  ខែធ្នូ  ឆ្នាំ២០២៣ លោក  នាង  ច័ន្ទថារ៉ា  អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកសង្កែ បានដឹកនាំក្រុមការងារ ស.អ.ក ចំនួន ០៨នាក់   នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៨,០០០,០០០ រៀល(ប្រាំបីលានរៀល)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៤,០០០,០០០ រៀល(បួនលានរៀល) 

១.ឈ្មោះ ឡោះ ហ្វាល់  ភេទប្រុស  អាយុ ៧៥ឆ្នាំ អត្តលេខ HC89000108 (ជនពិការ) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥  ខែធ្នូ  ឆ្នាំ២០២៣ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ    ខេត្តបាត់ដំបង។

២.ឈ្មោះ ខេន ខឿន  ភេទប្រុស  អាយុ ៦៣ឆ្នាំ អត្តលេខ HA81000251 (ជនពិការ) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែធ្នូ  ឆ្នាំ២០២៣ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ    ខេត្តបាត់ដំបង។

អត្ថបទពេញនិយម