fbpx

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ប្រគល់ថវិកាគោលនយោបាយដល់មន្រ្តីនគរបាលចូលនិវត្តន៍និងគ្រួសារ មន្រ្តីនគរបាលមរណៈចំនួន ៥៦នាក់

  • By Admin
  • ធ្នូ ២៦, ២០២៣
  • 83

នៅព្រឹកថ្ងៃអង្គារ១៤កើតខែមិគសិរឆ្នាំថោះបញ្ចស័កព.ស.​២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣ នៅសាលប្រជុំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខនិងបើក ផ្តល់ប្រាក់ឧបត្ថមគោលនយោបាយជូនដល់មន្រ្តីនគរបាលចូលនិវត្តន៍និងគ្រួសារមន្រ្តីនគរបាលមរណៈមានចំនួន សរុប៥៦នាក់ ក្នុងនោះមន្រ្តីនគរបាលចូលរនិវត្តន៍ចំនួន៥១នាក់និងគ្រួសារមន្រ្តីនគរបាលមរណៈចំនួន ០៦នាក់សរុបទឹកប្រាក់ចំនួន ៥៣៥,៣៣៧,៥០០,០០ រៀលគត់ (ប្រាំរយសាមសិបប្រាំលានបីរយសាមសិបប្រាំពីរពាន់ និងប្រាំរយរៀលគត់)។

ក្នុងពិធីសំណេះសំណាលនិងបើកផ្តល់ថវិកានេះមានការចូលរួមពីលោកស្នងការរងផែនពាក់ព័ន្ធលោកអនុប្រធានផែន លោកនាយ នាយរងការិយាល័យបុគ្គលិក លោក អធិការនគរបាលក្រុង ស្រុកពាក់ព័ន្ធ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤និងមន្រ្តីនគរបាលមួយចំនួនទៀត។

ជាមួយនឹងការបើកផ្តល់ជូននូវប្រាក់គោលនយោបាយនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានពាំនាំនូវការផ្តាំ ផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ រួមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំពោះបងប្អូនដែលជាអតីតមន្រ្តីនគរ​បាលជាតិ ធ្លាប់បានបម្រើជាតិ មាតុភូមិ ក្នុងកាលៈទេសៈនៃប្រទេសជាតិស្ថិតក្នុងភ្នក់ភ្លើងសង្រ្គាម រហូត មាតុភូមិនេះមានសុខ សន្តិភាពពេញបរិបូរណ៌ ហើយក៏ជាពេលវេលា ដែលយើងត្រូវបានចូលនិវត្តន៍ពីភារកិច្ចជាមន្រ្តីនគរបាល ទៅរួមរស់ក្នុងជីវភាពជាប្រជាពលរដ្ឋធម្មតានៅមូលដ្ឋាន ស្របតាមលក្ខន្តិកៈដោយឡែកនៃក្រប ខ័ណ្ឌមន្រ្តីនគរបាលជាតិ ។ ទោះជាបែបនេះក្តី ស្នាដៃ សមិទ្ធិផលនិងកិត្តិយដ៏ធំធេងមិនអាចកាត់ថ្លៃបាន របស់ បងប្អូនជំនាន់មុន បានបន្សល់ទុកសម្រាប់ប្អូនៗជាអ្នកបន្តវេនជំនាន់ក្រោយ យកទៅប្រតិបត្តិស្របតាមតួនាទីនិងភារកិច្ចជាមន្រ្តីនគរ​បាលជាតិ ជាអ្នកបម្រើជាតិ បម្រើប្រជាពលរដ្ឋដោយទឹកចិត្តស្មោះស្មគ្រ័បំផុត។

លោកឧត្តមសេនីយ៍ទោ ស្នងការបានផ្តាំផ្ញើសួរសុខទុក្ខផង​ដែរចំពោះក្រុមគ្រួសារ របស់មន្រ្តីនគរបាលជានិវត្តន៍ជន ក្រុមគ្រួសារមន្រ្តីនគរបាលមរណៈទាំងអស់ សូមមានសុខភាពល្អបរិបូរណ៌ ប្រកបកិច្ចការមុខរកទទួលទាន មាន​បាន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕(រូបភាពការិយាល័យផ្សព្វផ្សាយអប់រំ/ការិ/បុគ្គលិក)By kosal!

អត្ថបទពេញនិយម