fbpx

លោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុង ជាប្រធានកិតិ្តយស ស.អ.ក ក្រុងបាត់ដំបង នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ហៃ សុភ័ក្រ្ត 

  • By Admin
  • ធ្នូ ២៦, ២០២៣
  • 91

  នារសៀលថ្ងៃអង្គារ ទី២៦  ខែធ្នូ  ឆ្នាំ២០២៣ លោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុង ជាប្រធានកិតិ្តយស ស.អ.ក ក្រុងបាត់ដំបង និងលោក វរសេនីយ៍ទោ កាយ វណ្ណធី អធិការរង នៃអធិការដ្ឋាននគរបាលក្រុង ជាអនុប្រធាន ស.អ.ក ក្រុង តំណាង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុង ជាប្រធាន ស.អ.ក ក្រុងបាត់ដំបង បានដឹកនាំក្រុមការងារ ស.អ.ក​ សរុប ចំនួន ០៦នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)  ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ហៃ សុភ័ក្រ្ត  ភេទប្រុស  អាយុ ៦៥ឆ្នាំ អត្តលេខ RB14000725 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែធ្នូ  ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អត្ថបទពេញនិយម