fbpx

ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង

  • By Admin
  • ធ្នូ ២៥, ២០២៣
  • 132
នាព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងប្រតិភូអមដំណើរ សរុបចំនួន ០៧ នាក់ ដោយមានការអញ្ជើញចូលរួម  លោក ផេង សិទ្ធី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្តបាត់ដំបង អស់លោកជាមេបញ្ជាការ- មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត, តំបន់ប្រតិបត្តិការសឹករងខេត្ត និងប្រធានមន្ទីរនានា ជុំវិញខេត្ត ដែលជាអនុប្រធាន ស.អ.ក ខេត្ត ព្រមទាំងសមាជិកអចិន្រៃ្តយ៍ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង សរុបចំនួន ៣៣ នាក់ ស្ថិតនៅទីស្នាក់ការ ស.អ.ក ខេត្ត ដែលមានទីតាំងនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

        

អត្ថបទពេញនិយម