fbpx

លោក នូ ចំរើន អភិបាលរង នៃគណៈអភិបាលក្រុងបាត់ដំបង នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ញេប វ៉ាន់ទី

  • By Admin
  • ធ្នូ ១២, ២០២៣
  • 76

  ថ្ងៃអង្គារ ទី១២  ខែធ្នូ  ឆ្នាំ២០២៣ លោក នូ ចំរើន អភិបាលរង នៃគណៈអភិបាលក្រុង តំណាងលោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុង ជាប្រធានកិតិ្តយស ស.អ.ក ក្រុងបាត់ដំបង និងលោក វរសេនីយ៍ទោ កាយ វណ្ណធី អធិការង នៃអធិការដ្ឋាននគរបាលក្រុង ជាអនុប្រធាន ស.អ.ក ក្រុង តំណាង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុង ជាប្រធាន ស.អ.ក ក្រុងបាត់ដំបង បានដឹកនាំក្រុមការងារ ស.អ.ក​ សរុប ចំនួន ០៥នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)  ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ញេប វ៉ាន់ទី  ភេទប្រុស  អាយុ ៦៩ឆ្នាំ អត្តលេខ RB11000511 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៤ ខែធ្នូ  ឆ្នាំ២០២៣ ដោយរោគាពាធ សពទីលំនៅ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

 

អត្ថបទពេញនិយម