លោក សោម មុនី អភិបាលរង នៃគណៈអភិបាលស្រុកសំឡូត នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ តឹក ថន
- By Admin
- ធ្នូ ៧, ២០២៣
- 124
ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣ លោក សោម មុនី អភិបាលរង នៃគណៈអភិបាលស្រុក តំណាង លោក សើ សាម៉េត អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកសំឡូត ដឹកនាំក្រុមការងារ ស.អ.ក សរុបចំនួន ១៥នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ តឹក ថន (ជនពិការ) អត្តលេខ HA84000371 ភេទប្រុស អាយុ ៧០ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។