fbpx

​លោក សែម ខ្នា អភិបាលរង នៃគណៈអភិបាលស្រុករតនមណ្ឌល នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ វុន យិន

  • By Admin
  • ធ្នូ ៦, ២០២៣
  • 105

 ថ្ងៃពុធ ទី០៦  ខែធ្នូ  ឆ្នាំ២០២៣ លោក សែម ខ្នា អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក គុយ វណ្ណូ អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុករតនមណ្ឌល  បានដឹកនាំក្រុមការងារ ស.អ.ក សរុបចំនួន ១០នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ វុន យិន  ភេទប្រុស  អាយុ ៤៩ឆ្នាំ អត្តលេខ HA95002193 (ពិការ) ដែលបានទទួលមរណភាព កាលពីថ្ងៃទី០២  ខែធ្នូ  ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

អត្ថបទពេញនិយម