fbpx

​លោកស្រី ឃូ សុគុន្ធ អភិបាលរង នៃគណៈអភិបាលក្រុងបាត់ដមបង នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ០២គ្រួសារ ឈ្មោះ មាស បាន, គាន យូឡាយ

  • By Admin
  • ធ្នូ ១, ២០២៣
  • 71

  ថ្ងៃសុក្រ  ទី០១  ខែធ្នូ  ឆ្នាំ២០២៣ លោកស្រី ឃូ សុគុន្ធ អភិបាលរង នៃគណៈអភិបាលក្រុង តំណាងលោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុង ជា ប្រធាន កិតិ្តយស ស អ ក ក្រុងបាត់ដំបង និងលោក វរសេនីយ៍ទោ កាយ វណ្ណធី អធិការង នៃអធិការដ្ឋាននគរបាលក្រុង ជា អនុប្រធាន ស.អ.ក ក្រុង តំណាង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុង ជាប្រធាន ស.អ.ក ក្រុងបាត់ដំបង បានដឹកនាំក្រុមការងារ  ស.អ.ក​ សរុប ចំនួន ០៥នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៨,០០០,០០០រៀល (ប្រាំបីលានរៀល)  ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ចំនួន ៤,០០០,០០០រៀល (បួនលាន រៀល) រួមមាន៖

១.ឈ្មោះ មាស បាន   ភេទប្រុស  អាយុ ៧១ ឆ្នាំ អត្តលេខ RB10000417 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែវិច្ឆិកា  ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង  ខេត្តបាត់ដំបង

២.ឈ្មោះ គាន យូឡាយ   ភេទប្រុស  អាយុ ៦៦ឆ្នាំ អត្តលេខ RB12000244 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែវិច្ឆិកា  ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង  ខេត្តបាត់ដំបង។

អត្ថបទពេញនិយម