fbpx

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ចាត់តាំងតំណាងនាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាប្រ គល់ជូន ក្រុមគ្រួសារសពសមាជិកសមាគមដែលទទួលមរណភាព

  • By Admin
  • វិច្ឆិកា ២៩, ២០២៣
  • 106

នៅរសៀលថ្ងៃពុធ២រោច ខែកត្តិកឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង និងជាប្រធា​ន​គណៈកម្មាការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ កម្ពុជាខេត្តបាត់​ដំបង បានចាត់តាំងលោកឧត្តមសេនី​យ៍ត្រី ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្សនិងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគ​មមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជា​តំណាងដោយមានការចូល​រួមពី លោកនាយនាយ​នាយរងការិយាល័យ លោកអធិការ​ អធិការរង និងមន្រ្តីនគរ​បាលនៃអធិការដ្ឋាននគរបា លស្រុកសង្កែ ចូលរួមគោរពវិញ្ញា​ណក្ខន្ធ សពលោកវរសេនីយ៍ត្រី​ ស​ សាមុន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ព្រៀង​ នៃ​ អធិ​ការ​ដ្ឋា​ន​នគរបាលស្រុកសង្កែ និងជា​ស​មា​ជិក សមាគមមិត្តនគរបាលជាតិកម្ពុជាដែលលោកបានទទួលមរ​ណ​​ភាព​កាលពីថ្ងៃទី២៨​ខែ​វិច្ឆិកា​ ឆ្នាំ២០​២៣​ដោយ​គ្រោះថ្នាក់ចរា​ចរណ៍ ក្នុងជន្មាយុ​ ៥១ឆ្នាំ​ហេីយពេលនេះសពកំពុងតម្កល់ធ្វេីបុណ្យតាមប្រ​ពៃ​ណីនៅភូមិ រាំងកេសី ឃុំ​ រាំងកេសី ស្រុកសង្កែ​ ខេត្តបាត់​ដំ​បង​ ។​

ជាមួយគ្នានោះដែរលោកបាននាំយកនូវថវិកាស មាគមមិត្តនគរ​បាលជាតិកម្ពុជាចំនួន៦,០០ ០,០ ០០ រៀល​ (ប្រាំមួយលានរៀល) និងថវិកាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោស្នងការចំនួន១,​០០០,​០០០រៀល​(មួយលានរៀល)​ប្រគល់​ ​ជូនគ្រួសារសព ដើម្បីចាត់​ចែង​ ធ្វើបុណ្យតាមគន្លងប្រពៃណី​ព្រះពុទ្ធសាសនា។

ថ្នាក់ដឹកនាំស្នងការក៏ដូចជាថ្នាក់ដឹកនាំសមាគមមិត្តនគបាលជាតិកម្ពុជារួមទាំងកងកម្លាំងនគរបាលទាំងអស់ និងជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបងសូមចូ​លរួមរំ លែកទុក្ខយ៉ាង ក្រៀមក្រំ​បំផុតចំពោះក្រុមគ្រួសារសព៕(រូបភាពផែនការងារធនធាន​មនុស្ស)​By kosal!

អត្ថបទពេញនិយម