fbpx

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ២០២៩

  • By Admin
  • វិច្ឆិកា ១៩, ២០២១
  • 214

BTV News| កីឡា៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ២០២៩

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថាមុននេះថាដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តម ថោង ខុន និងឯកឧត្តម ឃួង ស្រេង អមដំណើរដោយឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា រួមទាំងប្រតិភូមួយចំនួនទៀត នឹងចូលរួមមហាសន្និបាតគណៈកម្មាធិការអូឡាំពិកអាស៊ីខាងនៅទីក្រុងឌុយបៃ អារ៉ាប់រួម នាថ្ងៃទី២១ ខែវិច្ឆិកាចុងសប្ដាហ៍នេះ ។

ឯកឧត្តម បន្តថា អ្វីដែលពិសេស ក្នុងមហាសន្និបាតនាទីក្រុងឌូបៃនេះ ថ្នាក់ដឹកនាំប្រតិភូកម្ពុជា នឹងធ្វើការចុះហត្ថលេខាជាមួយគណៈកម្មាធិការអូឡាំពិកអាស៊ី ដើម្បីទទួលសិទ្ធធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ នៅប្រទេសកម្ពុជា ដោយឯកឧត្តម បណ្ឌិត ថោង ខុន នឹងធ្វើការចុះហត្ថលេខាក្នុងនាមជាម្ចាស់រៀបចំព្រឹត្តិការណ៍ គ្រាដែលលោក ឃួង ស្រេង នឹងធ្វើការចុះហត្ថលេខាក្នុងនាមជាទីក្រុងម្ចាស់ផ្ទះ។

ការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី ត្រូវបានកំណត់រៀបចំ ៤ឆ្នាំម្ដង ដោយមានសមាជិក ៤៥ប្រទេស ក្នុងទ្វីបអាស៊ីចូលរួម ខណៈការប្រកួតឆ្នាំ២០២១ នៅទីក្រុង Shantou ប្រទេសចិន ត្រូវបានពន្យារពេលមកធ្វើនៅឆ្នាំ២០២២ វិញ ដោយសារវិបត្តិកូវីដ-១៩ មុនព្រឹត្តិការណ៍លើកទី៤ ដែលគ្រោងរៀបចំនៅទីក្រុង Tashkent ប្រទេសអ៊ូបេគីស្ថាន នាឆ្នាំ២០២៥ និងឆ្នាំ២០២៩ ត្រូវនឹងលើកទី៥ ដែលត្រូវរៀបចំនៅកម្ពុជា ៕

ប្រភព: BTB news

អត្ថបទពេញនិយម