fbpx

លោ​កវរសេនី​យ៍​ទោ​ ស សាវឿន មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៨២៣​ នាំយកថវិកា និងអង្ករ ចូលរួមបុណ្យ​សពប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសំឡូត

  • By Admin
  • វិច្ឆិកា ១៩, ២០២១
  • 82

ខេត្តបាត់ដំបង​៖ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក យឹម វិចិត្រ មេ​បញ្ជាការវរសេនាតូចនគរបាលការ​ពារព្រំដែនគោកលេខ៨២៣​ នៅព្រឹកថ្ងៃ​ សុក្រ​ ១៥​កេីត​ ខែ​កត្តិក​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស ២៥៦៥​ ត្រូវនឹង​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០​២១​ វេលាម៉ោង​០៨និង៤០នាទីព្រឹក បានចាត់តាំងលោ​កវរសេនី​យ៍​ទោ​ ស សាវឿន មេបញ្ជាការរងដឹកនាំកម្លាំងនគរ​បាលក្នុងអង្គភាពទៅចូលរួមក្នុងពិធីបុណ្យសព​ប្រជាពលរដ្ឋ មានឈ្មោះ យស់ ផល ភេទប្រុស អា​យុ៥៨ឆ្នាំ រស់នៅភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់បង ដែលលោកបានទទួលមរ​ណ:​ភាពដោយរោគាពាធហេីយសពកំពុងតំកល់ធ្វេីបុណ្យក្នុងលំនៅដ្ឋានរបស់សព។

ជាមួយនឹងការចូលរួមនេះលោកបាននាំ​យកថវិកា ចំនួន
២០០,០០០រៀល(ពីររយពាន់រៀល) និងអង្ករ ចំនួន ៥០គីឡូក្រាម ចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារ​សពផងដែរ៕

ដោយ សួន ស៊ីរ៉ា

អត្ថបទពេញនិយម