fbpx

​លោក ឃៀម រដ្ឋា  អភិបាលរង នៃគណៈអភិបាលស្រុកសំពៅលូន នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ រឿន វ៉ើន

  • By Admin
  • វិច្ឆិកា ១៤, ២០២៣
  • 97

ថ្ងៃអង្គារ ទី១៤  ខែវិច្ឆិកា  ឆ្នាំ២០២៣ លោក ឃៀម រដ្ឋា  អភិបាលរង នៃគណៈអភិបាលស្រុក តំណាង លោក ហម សំខាន់ អភិបាល នៃគណៈអភិបាលស្រុក ប្រធានកិត្តិយស  ស.អ.ក ស្រុកសំពៅលូន, លោកវរសេនីយ៍ត្រី ឈឹម សំណាង មេបញ្ជាការផ្នែកសឹករងស្រុក ជាប្រធាន ស.អ.ក ស្រុកសំពៅលូន , អនុប្រធាន ស.អ.ក ទាំងបី និងក្រុមការងារ ស.អ.ក  សរុបចំនួន ១៧នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ រឿន វ៉ើន   (ជនពិការ)   អត្តលេខ HA85002087 ភេទប្រុស អាយុ៥៧ ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១១  ខែវិច្ឆិកា  ឆ្នាំ២០២៣ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិវាងវង់ ឃុំតាស្តា ស្រុកសំពៅលូន  ខេត្តបាត់ដំបង។

អត្ថបទពេញនិយម