fbpx

​លោក តុល​ ភន  អភិបាលរង នៃគណៈអភិបាលស្រុកសំឡូត នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ០២គ្រួសារ ឈ្មោះ ឡាច​ ថឺម ,ដឺ​ កូយ

  • By Admin
  • វិច្ឆិកា ១៤, ២០២៣
  • 72

ថ្ងៃអង្គារ ទី១៤  ខែវិច្ឆិកា  ឆ្នាំ២០២៣ លោក តុល​ ភន  អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក​ សើ សាម៉េត​  អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកសំឡូត ដឹកនាំក្រុមការងារ ស.អ.ក  សរុបចំនួន ១៥នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៨,០០០,០០០រៀល (ប្រាំបីលានរៀល)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៤,០០០,០០០រៀល (បួនលានរៀល)

១. ឈ្មោះ ឡាច​ ថឺម​​​  (ជនពិការ)   អត្តលេខ HA90001192 ភេទប្រុស អាយុ៦៨ ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៨  ខែវិច្ឆិកា  ឆ្នាំ២០២៣ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ 

២. ឈ្មោះ ដឺ​ កូយ​​​  (និវត្តជន)   អត្តលេខ RA10001029 ភេទប្រុស អាយុ៤៤ ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១១  ខែវិច្ឆិកា  ឆ្នាំ២០២៣ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិសាមគ្គី ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ 

អត្ថបទពេញនិយម