fbpx

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ចាត់តាំងតំណាងនាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាប្រគល់ជូនក្រុមគ្រួសារសពសមាជិកសមាគមដែលទទួលមរណភាព

  • By Admin
  • វិច្ឆិកា ១, ២០២៣
  • 164

នៅព្រឹកថ្ងៃពុធ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេ​នី​យ៍ត្រី ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្សនិងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃ ស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង ជាតំណាងដោយមានការចូលរួមពី លោក នាយ-នាយរងការិយាល័យ លោកអធិការ អធិការរង និងមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ចូលរួមគោរពវិញ្ញាណក្ខន្ធ​ និងសព លោករ៉ែម ណារ៉ុង ជានិវត្តន៍ជន អតីតមន្រ្តីនគរបាល​នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ និងជាសមាជិក សមាគមមិត្តនគរបាលជាតិកម្ពុជាខណៈដែល​លោកបានទទួលមរណភាពនាថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៣ ក្នុងជន្មាយុ ៥៨ឆ្នាំដោយរោគាពាធ ហើ​យ​សពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងលំនៅដ្ឋានរបស់សព ស្ថិតនៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជាមួយគ្នានោះដែរលោកបាននាំយកនូវថវិកាសមា​គមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០០​០,០០​០​រៀល​(ប្រាំមួយលានរៀល) ប្រគល់ជូនគ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសា​ស​នា។

ថ្នាក់ដឹកនាំស្នងការក៏ដូចជាថ្នាក់ដឹកនាំសមាគមមិត្តនគបាលជាតិកម្ពុជារួមទាំងកងកម្លាំងនគរបាលទាំងអស់ និងជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមចូលរួមរំ​លែកទុក្ខយ៉ាង ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសព៕(រូបភាពផែនការងារធនធានមនុស្ស) By kosal!

អត្ថបទពេញនិយម