fbpx

​លោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកគាស់ក្រឡ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ គាំ ទេព 

  • By Admin
  • តុលា ៣០, ២០២៣
  • 81

ព្រឹកថ្ងៃចន្ទ ទី៣០  ខែតុលា ឆ្នាំ២០២៣ លោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកគាស់ក្រឡ, លោកវរសេនីយ៍ទោ សេង សៀង មេបញ្ជាការផ្នែកសឹករងស្រុក ជាប្រធាន ស.អ.ក ស្រុកគាស់ក្រឡ, អនុប្រធាន ស.អ.ក ទាំង៣ បានដឹកនាំក្រុមការងារ  ស.អ.ក  សរុប ចំនួន ០៨នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ     ភេទប្រុស  អាយុ ៦៦ ឆ្នាំ អត្តលេខ HA97000301 (ជនពិការ) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែតុលា  ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិបន្ទាយចារ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

អត្ថបទពេញនិយម