fbpx

លោកវរសេនីយ៍ទោ  សាត ស៊ាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកបាណន់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ សោយ ដា

  • By Admin
  • តុលា ៣០, ២០២៣
  • 106

ព្រឹកថ្ងៃចន្ទ ទី៣០  ខែតុលា  ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ  សាត ស៊ាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុក ជាអនុប្រធាន ស.អ.ក ស្រុក តំណាងលោកវរសេនីយ៍ទោ  សំ  វីរៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធាន  ស.អ.ក ស្រុកបាណន់  បានដឹកនាំក្រុមការងារ  ស.អ.ក  សរុប ចំនួន  ០៩នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០ រៀល(បួនលានរៀល)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ សោយ ដា  ភេទប្រុស  អាយុ ៧០ឆ្នាំ អត្តលេខ RA09000721 (ជានិវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែតុលា  ឆ្នាំ២០២៣ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់   ខេត្តបាត់ដំបង។

អត្ថបទពេញនិយម