fbpx

​លោក ហ៊ុន  ធឿន អភិបាលរង នៃគណៈអភិបាលស្រុកសំឡូត នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ គង់  ជីវ 

  • By Admin
  • តុលា ២៧, ២០២៣
  • 70

រសៀលថ្ងៃទី២៧  ខែតុលា  ឆ្នាំ២០២៣ លោក ហ៊ុន  ធឿន   អភិបាលរង នៃគណៈអភិបាលស្រុក តំណាង លោក សើ សាម៉េត អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស  ស.អ.ក ស្រុកសំឡូត ដឹកនាំក្រុមការងារ ស.អ.ក  សរុបចំនួន ១៥នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ គង់  ជីវ      (និវត្តជន)   អត្តលេខ RA09000617 ភេទប្រុស អាយុ៧៤ ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែតុលា  ឆ្នាំ២០២៣ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។ 

អត្ថបទពេញនិយម