លោក ហែម ស៊ីណាក់ អភិបាលរង នៃគណៈអភិបាលស្រុកសំឡូត នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ពៅ រ៉ម
- By Admin
- តុលា ២៥, ២០២៣
- 128
រសៀលថ្ងៃពុធទី២៥ ខែតុលា ឆ្នាំ២០២៣ លោក ហែម ស៊ីណាក់ អភិបាលរង នៃគណៈអភិបាលស្រុក តំណាង លោក សើ សាម៉េត អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកសំឡូត ដឹកនាំក្រុមការងារ ស.អ.ក សរុបចំនួន ១៥នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ពៅ រ៉ម (ជនពិការ) អត្តលេខ HA87000928 ភេទប្រុស អាយុ៧២ ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិអូរទន្ទឹម ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។