fbpx

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជា​ការ​​វរសេនាតូចនគរបាល​ការពារព្រំដែនគោកលេខ៨១៩ ចូលរួមទទួលអំណោយ​អាវ​រ​ងាររបស់សម្តេចតេជោ ហ៊ុន​ សែ​ន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

  • By Admin
  • វិច្ឆិកា ១៦, ២០២១
  • 91

ខេត្តបាត់ដំបង៖ដោយបាន​ការអនុញ្ញាតពី​លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នគរ​បាលខេត្តបាត់ដំបង​ នៅព្រឹកថ្ងៃ​អង្គារ ១២កេីត​ ខែ​កត្តិក​ ឆ្នាំ​ឆ្លូវ ​ត្រីស័ក​ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ វេលាម៉ោង១០និង០០នាទីព្រឹក លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជា​ការ​​វរសេនាតូចនគរបាល​ការពារព្រំដែនគោកលេខ៨១៩ ចំណុះស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំង ចំនួន១០នាក់ ចូលរួមក្នុងពិធីប្រគល់-ទទួលអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ នៅទីបញ្ជាការកង​ពល​តូចថ្មើរជើងលេខ៥៣​
ក្រោមអធិបតីភាព ឯក​ឧត្តម ឧត្តមសេ​នីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើង​គោក មេបញ្ជាការយោធភូមិភាពទី៥ តំ​ណា​ងដ៏ខ្ពងខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការរងនៃកងយុទ្ធពលខេមរៈ​ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។

សម្ភារបានទទួលអាវរងារ ចំនួន២១០អាវ ដើម្បីចែកជូនដល់កងកម្លាំងដែលកំពុងឈរជើងតាមខ្សែរបន្ទាត់ព្រំដែន។

ដោយ សួន ស៊ីរ៉ា

អត្ថបទពេញនិយម