លោកឧត្តមសេនីយ៍ទោ សាត គឹមសាន អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង
- By Admin
- កុម្ភៈ ៩, ២០២៣
- 167
នៅព្រឹកថ្ងៃព្រហស្បត្តិ៍៤រោចខែមាឃឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង បានអញ្ជេីញចូល រួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបងចំនួន ០១ ខ្នងកម្ពស់០១ជាន់។
អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីនេះឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិតគន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ជាមួយនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម គណៈប្រតិភូអមដំណើរ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលស្តីទី នៃគណៈអភិបាលខេត្តបាត់ដំបង លោកឧកញ៉ា ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រធានសមាគម (ស.អ.ក )ទាំង១៤ក្រុងស្រុក និងសមាជិកលេខាធិការដ្ឋាន (ស.អ.ក )ខេត្ត។
អាគារស្នាក់ការនេះគឺជាការឧត្ថមរបស់ អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានទំហំ២១,៦x២៨ម៉ែត្រ សាងសង់អំពីបេតុង ប្រក់ក្បឿង នៅលើផ្ទៃដីទំហ៊ំ៨៨x៨០ម៉ែត្រ ស្ថិតនៅក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះសេ្តច ក្រុងបាត់ដំបង ។
ក្នុងពិធីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបងចំនួន២០០នាក់ និងបានឧបត្ថម្ភនូវ ថវិកា គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនសមាជិកទាំង២០០នាក់ដែលបានចូលរួមផងដែរ៕(រូបភាពនិងខ្លឹមសារ(ស.អ.ក)