ពិធីប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង នៅស្នងការដា្ឋននគរបាលខេត្តបាត់ដំបង
- By Admin
- មករា ១២, ២០២៣
- 185
នាព្រឹកថ្ងៃទី១២.០១.២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការអាវុធហត្ថខេត្ត , លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត , លោកប្រធានមន្ទីរពាក់ព័ន្ធ ដែលជាអនុប្រធាន , ក្រុមលេខាធិការដ្ឋាន , លោកប្រធានសមាគមអតីតយុទ្ធជនក្រុងស្រុកទាំង១៤ និងសមាជិកពាក់ព័ន្ធ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានលើកឡើងអំពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក ក្នុងគោលបំណងក្តាប់បាននូវបញ្ហាប្រឈម សំណើ សំណូមពរនានា ដើម្បីមានវិធានការដោះស្រាយ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តអោយទទួលបានជោគជ័យ និងបំពេញនូវសេចក្តីត្រូវការរបស់សមាជិកអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង បានទាន់ពេលវេលា។