fbpx

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ផ្សព្វ ផ្សាយប្រកាសអន្តរក្រសួង ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលល្មើស នឹងច្បាប់ស្តីពីអន្តោប្រវេសន៍នៅព្រះរាជាណាចក្រកម្ពុជា

  • By Admin
  • ធ្នូ ២០, ២០២២
  • 149

នាព្រឹកថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាសក័ ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២០ខែធ្នូ ឆ្នាំ ២០២ ២២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួង លេខ ១៧៥០ប្រ.ក ចុះថ្ងៃ០៨ខែមិថុនាឆ្នាំ២ ០២២ និងសេចក្តីណែនាំលេខ ០៤៤សណនចុះថ្ងៃទី ០៦ ខែកញ្ញាឆ្នាំ២០២២ ដែលពិធីនេះស្ថិតក្រោ​ម​ អធិបតីភាពលោកឧត្តមសេនីយទោ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងដោយមានការចូលរួមពី​ លោក​ លោកស្រីជា​ស្នងការរងក្នុងផែនជំនាញពាក់ព័ន្ធ​ លោកនាយ​ នាយរងការិយាល័យជំនាញ​ អធិការនគរបាល​ក្រុងស្រុក​ ព្រមទាំងមន្រ្តីនគរបាលដែលអនុវត្តការងារ​ពាក់ព័ន្ធនឹងបញ្ហានេះព្រមទាំងលោក លោកស្រី ជាម្ចាស់លំនៅដ្ឋាន ម្ចាស់ក្រុមហ៊ុន​ ម្ចាស់អាជីវកម្ម​ម្ចាស់សេវាកម្ម​ និងអង្គការ ព្រមទាំងជនបរទេសអន្តោប្រវេសន្ត សរុប ១៧៣នាក់៕(រូបភាពការិ-ផ្សព្វ ផ្សាយអប់រំ-ផែនការងារអន្តោប្រវេសន៍)By kosal!@@@

អត្ថបទពេញនិយម