លោកវរសេនីយ៍ទោ យុត តុងហូ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានដឹកនាំការប្រជុំផ្សព្វផ្សាយផែនការពង្រឹងវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបម្រេីឱ្យកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រព្រឹត្តចាប់ពីថ្ងៃទី 08-13 ខែ វិច្ឆិកា ឆ្នាំ2022
- By Admin
- វិច្ឆិកា ៧, ២០២២
- 209
ថ្ងៃ ចន្ទ ១៤កេីត ខែ កត្តិក ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ លោកវរសេនីយ៍ទោ យុត តុងហូ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានដឹកនាំការប្រជុំផ្សព្វផ្សាយផែនការពង្រឹងវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបម្រេីឱ្យកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រព្រឹត្តចាប់ពី(ថ្ងៃទី 08-13 ខែ វិច្ឆិកា ឆ្នាំ2022 ) ដល់លោក-លោកស្រី អធិការរង លោកនាយផ្នែកគ្រប់ជំនាញ លោកនាយប៉ុស្តិ៍ ទាំង10 :
1-បង្កេីតទីបញ្ជាការនៅអធិការដ្ឋាននគរបាលស្រុកសង្កែ កម្លាំងអន្តរាគមន៍ 15នាក់ រថយន្តពន្លត់អគ្គីភ័យ 01គ្រឿង ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលបាលស្រុក
2-ប្រគល់ភារកិច្ចបន្ថែមដល់លោក-លោកស្រី អធិការរង ១រូប ក្នុង ១ប៉ុស្តិ៍ ទទួលបន្ទុកដឹកនាំត្រួតពិនិត្យកម្លាំង ជំរុញការងារបង្ការ បង្ក្រាបបទល្មេីស និងក្តាប់សភាពការសន្តិសុខ នយោបាយ ។
3-ប្រមូលផ្តុំកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ។
(by sineath) @រូបភាព ផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ