ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការពង្រឹងវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបម្រើឲ្យកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០២២
- By Admin
- វិច្ឆិកា ៤, ២០២២
- 221
បាត់ដំបង.ព្រឹកថ្ងៃសុក្រ ១១កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការពង្រឹងវិធានការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបម្រើឲ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២។
ក្នុងពិធីនេះមានការអញ្ជើញចូលរួម លោក លោកស្រី វរសេនីយ៍ ឧត្តមសេនីយ៍ស្នងការរង នាយការិយាល័យជំនាញ លោកអធិការ ក្រុង-ស្រុក ទាំង១៤ និងលោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំង៤ សរុប ៨៧នាក់ ស្រី២នាក់ ។
Cr:ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង