ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ជួបសម្តែងការគួរសម ជាមួយអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង និងសហការីក្នុងឱកាសបុណ្យឯករាជ្យជាតិ៩វិច្ឆិកាខួបលើកទី៦៩
- By Admin
- វិច្ឆិកា ៣, ២០២២
- 343
នៅរសៀលថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិឆ្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជួប លោក NGU YEN THANH VAN អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបប និងសហការីមានលោក MA VAN THANH លោកPHAN DINA BAC ដើម្បីសម្តែងការគួរសម និងសំណេះសំណាល សួរសុខទុក្ខដល់ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាល ក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា៩វិច្ឆិកាខួបលេីក ទី៦៩ ដែលនឹងឈានចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។
អញ្ជើញចូលរួមក្នុងពិធីនេះមានលោក លោកស្រីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាច្រើនរូប។
Cr:ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង