fbpx

ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួល និងចែកមុងជ្រុលថ្នាំ ជូនដល់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

  • By Admin
  • តុលា ១៧, ២០២២
  • 220

ខេត្តបាត់ដំបង, នាព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ ទទួល និងប្រគល់មុងជ្រកថ្នាំ របស់គម្រោងនាយកដ្ឋានសុខាភិបាលនៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកស្រីវរសេនីយ៍ឯក កៅ សុគន្ធាវី នាយការិយាល័យស្រាវជ្រាវ និងបណ្ដុះបណ្ដាលនាយកដ្ឋានសុខាភិបាលក្រសួងមហាផ្ទៃ និងជាប្រធានគម្រោងគ្រុនចាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាលនៃអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាល អធិការនគរបាលក្រុង-ស្រុកទាំង១៤ និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕

Cr:ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

អត្ថបទពេញនិយម