fbpx

ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំ លោក លោកស្រីស្នងការរង ចូលរួមទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១០ឆ្នាំ ការយាងសោយទិវង្គតរបស់ព្រះករុណា សម្ដេចព្រះនរោត្តមសីហនុ

  • By Admin
  • តុលា ១៥, ២០២២
  • 251

ខេត្តបាត់ដំបង.នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងដឹកនាំ លោក-លោកស្រីឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងរង ចូលរួមទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១០ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ (១៥ តុលា ឆ្នាំ២០១២ – ១៥ តុលា ឆ្នាំ២០២២)
នៅក្នុងបរិវេណវត្តពោធិ៍វាលក្រុងបាត់ដំបង ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្ត។

ពិធីនេះមានមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកលោកស្រីគ្រប់ប្រធានមន្ទីរស្ថាប័នក្នុងខេត្តបាត់ដំបង។

អត្ថបទពេញនិយម