fbpx

កម្កាំងនគរបាលស្រុកបវេលសហការណ៍ជាមួយកម្លាំងនគរ​បាលស្រុកកំរៀង​ បង្រ្កាបករណីលួចយកម៉ូតូចំនួន០១ករណី​ និងឃាត់ខ្លួនអ្នក​ប្រព្រឹត្ត​ ចំនួន០៣នាក់

  • By Admin
  • វិច្ឆិកា ១២, ២០២១
  • 82

កម្កាំងនគរបាលស្រុកបវេលសហការណ៍ជាមួយកម្លាំងនគរ​បាលស្រុកកំរៀង​ បង្រ្កាបករណីលួចយកម៉ូតូចំនួន០១ករណី​ និងឃាត់ខ្លួនអ្នក​ប្រព្រឹត្ត​ ចំនួន០៣នាក់​ អនុវត្តតាមផ្លូវច្បាប់ៈ
…………………………………….
ខេត្តបាត់ដំបងៈនៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃ​ទី១១ ខែ
វិច្ឆិកា​ ឆ្នាំ​២០២១​ វេលាម៉ោង​១០​និង
០០នាទី ដោយអនុវត្តតាម​បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរ​បាលខេត្ត
បាត់ដំបង​ រួមទាំងយោបល់លោក
វរ​សេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នង​ការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ​
នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃ​ទី១១ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលាម៉ោង​១០​និង០០នាទី លោកវរសេ
នីយ៍ឯក​ សុខ​ សារិន​ អធិការនគរ​បាលស្រុកបវេល​ ដឹកនាំកម្លាំ​ង​ផែ្នកជំនាញស​ហ​ការណ៍ជាមួយ​កម្លាំងនគរ​បាលស្រុកកំរៀង​ ដែលមានលោកវរសេនី​យ៍​ទោ​ វេ​ គឹ​មចត់​ ជាអធិការ​បាន​ ធ្វើប្រតិបត្តិការបង្រ្កាបករ​ណី​ចោរកម្ម(លួចយកម៉ូតូ)ដែ​លធ្វើសកម្មភាពលួចក្នុងស្រុកបវេ​ល​ ចំ​នួ​ន​​០២ករណី​ ដោយឃា​ត់ខ្លួនជនសង័្ស​យ​ ចំនួន០៣នាក់​ មានឈ្មោះដូចខាងក្រោមៈ
១-ឈ្មោះ សុខ លីន ហៅ ឡេង ភេទ ប្រុស អា​យុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិភ្នំធំខាងជើង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយ​មាន​ជ័យ ។
២- ឈ្មោះ សឿន គង់ ភេទ ប្រុស អា​យុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិភ្នំធំខាងជើង ឃុំអូរប្រា​សាទ ស្រុកមង្គល​បុរី ខេត្តបន្ទាយមានជ័យ ។
៣- ឈ្មោះ ធី នំ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិភ្នំធំខាង​ត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្ត​​បន្ទាយមានជ័យ ។

ចំពោះមូលហេតុដែលឈានដល់ការបង្រ្កាបនិងឃាត់ខ្លួននេះគឺ៖
-លើកទី០១ កាលពីថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នា​ទី​ នៅចំណុចភូមិឃ្លាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង​ ក្រុមជនសង័្សយខាងលេីធ្វេីសកម្ម​ភាពលួចយកម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ ជារប​ស់ជនរងគ្រោះឈ្មោះ កប ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ​ រស់នៅភូមិ ឃុំកើត​ហេតុខាងលើ ។
-លើកទី០២​ កាលពីថ្ងៃទី០៩​ខែវិច្ឆិកា ឆ្នាំ២០​២១ វេលាម៉ោង១១​និង​០០នាទី នៅចំណុចភូមិតាគត់ ឃុំក្ដុលតា​ហែន ស្រុកបវេល ខេត្តបាត់ដំបង ក្រុម​​​ជនសង័្សយ​បានធ្វើសកម្មភាព លួច​យកម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ជា​របស់ជនរងគ្រោះឈ្មោះ នាម ភួង ភេទ ស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិ​ ឃុំកើតហេតុខាងលើ ។

នៅក្រោយពេលកេីតហេតុទាំងពីរ​លេីក​ និងទទួ​លបាននូវពាក្យបណ្តឹង​របស់ជនរងគ្រោះសមត្ថកិច្ចនគរ​បាលស្រុកបវេល​ បានសហការណ៍គ្នាធ្វេីការស្រាវជ្រាវ​ កំណត់មុខសញ្ញាបាន និងឈា​ន​ដល់ការបង្រ្កាបតែម្តង។
*ចាប់យកសម្ភារវត្ថុតាងរួមមាន៖
– ម៉ូតូ​ ចំនួន០១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ ជារបស់ជនរងគ្រោះ​ ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានកសាងសំ​ណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមច្បាប់​ ៕

ដោយ​ សួន​ ស៊ីរ៉ា

អត្ថបទពេញនិយម