fbpx

លោកវរសេនីយ៍ឯក​ ឈួយ​ វណ្ណៈ​ នាយការិយាល័យបណ្តុះបណ្តាលដឹកនាំមន្រ្តីនគរបាល​ ដើម្បីទៅសិក្សា វគ្គបណ្តុះបណ្តាលនៅសាធារណរដ្ឋសង្គមនិយមវៀតណាម

  • By Admin
  • វិច្ឆិកា ១២, ២០២១
  • 128

ព្រឹកថ្ងៃសុក្រ ៨កើត​ ខែកត្តិក​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.​ស​ ២៥៦៥​ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា​ ឆ្នាំ​ ២០២១​ លោកវរសេនីយ៍ឯក​ ឈួយ​ វណ្ណៈ​ នាយការិយាល័យបណ្តុះបណ្តាល​ ព្រមទាំងលោកនាយរងការិយាល័យ​ នាយផ្នែក​ បានរៀបចំរថយន្ត​ និងដឹកនាំសិក្ខាកាម​ចំនួន១៤នាក់ តាមបណ្តាអធិការដ្ឋាននគរបាលក្រុង​ ស្រុក​ ចំណុះអោយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម​ ដោយយោងតាម​សេចក្តីជូនដំណឹងរបស់នាយកដ្ឋានបុគ្គលិក​ លេខ​ ៣៤៦​ សជណ​.​បល​ ស្តីពីការចាត់មន្រ្តីជំនាញ​និងរៀបចំរថយន្ត​​​ ដើម្បីជូនសិក្ខាកាមចំនួន១០២រូប​ ដែលបានសម្រាកក្នុងឱកាសចូលឆ្នាំវៀតណាមឆ្នាំ២០២១​ សិក្ខាកាមចំនួន ៤១រូប ដែលចុះមកធ្វើកម្មសិក្សាបញ្ចប់វគ្គ​ ឲ្យត្រលប់ទៅបន្តការសិក្សាវិញ​  និងមន្រ្តីនគរបាលជាតិចំនួន៧៥រូប​ ទៅសិក្សានៅប្រទេសវៀតណាម តាមផែនការសហប្រតិបត្តិការឆ្នាំ២០២០​ និងយោងតាម សេចក្តីជូនដំណឹងងរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លេខ១៥០​ ជរ.នប​ ស្តីពីការអញ្ជើញមន្រ្តីគរបាលចំនួន០៥រូប​ ដើម្បីទៅសិក្សា វគ្គបណ្តុះបណ្តាលនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ការធ្វើដំណើដោយប្រើប្រាស់រថយន្តចំនួនពីរគ្រឿង​ ចំពោះសិក្ខាកាមទាំងអស់ត្រូវបានអនុវត្តន៍តាមវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។

រូបភាព​ ដោយ​ ទូច​ សុវណ្ណច័ន្ទថន​

By/ Maradeth

អត្ថបទពេញនិយម