នគរបាលស្រុកបវេលសហការណ៍បង្រ្កាបករណីលួចយកម៉ូតូចំនួន០១ករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០៣នាក់
- By Admin
- វិច្ឆិកា ១១, ២០២១
- 145
-នគរបាលស្រុកបវេលសហការណ៍បង្រ្កាបករណីលួចយកម៉ូតូចំនួន០១ករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០៣នាក់អនុវត្តតាមផ្លូវច្បាប់៖
———-
-នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២១វេលាម៉ោង១០និង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល ដឹកនាំកម្លាំងផែ្នកជំនាញសហការណ៍ជាមួយកម្លាំងនគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការបានធ្វើការបង្រ្កាបករណីចោរកម្ម(លួចយកម៉ូតូ)ដែលធ្វើសកម្មភាពលួចក្នុងស្រុកបវេលចំនួន០២ករណីដោយឃាត់ខ្លួនជនសង័្សយ ចំនួន០៣នាក់គឺ៖
១-ឈ្មោះ សុខ លីន ហៅ ឡេង ភេទ ប្រុស អាយុ៣១ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិភ្នំធំខាងជើង ឃុំអូប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
២- ឈ្មោះ សឿន គង់ ភេទ ប្រុស អាយុ២០ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិភ្នំធំខាងជើង ឃុំអូប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
៣- ឈ្មោះ ធី នំ ភេទ ប្រុស អាយុ២១ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិភ្នំធំខាងត្បូង ឃុំអូប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ចំពោះមូលហេតុដែលឈានដល់ការបង្រ្កាបនិងឃាត់ខ្លួននេះគឺ៖
-លើកទី០១ កាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០ នាទីនៅចំណុចភូមិ ឃ្លាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ក្រុមជនសង័្សយខាងលេីធ្វេីសកម្មភាព លួចយកម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ ជារបស់ជនរងគ្រោះឈ្មោះ កប ស្រីនាង ភេទ ស្រី អាយុ ៣៦ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ ។
ហេីយលើកទី០២កាលពីថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ ២០២១វេលាម៉ោង១១និង០០ នាទីនៅចំណុចភូមិតាគត់ ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ក្រុមជនសង័្សយបានធ្វើសកម្មភាព លួចយកម៉ូតូចំនួន ០១ គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ជា របស់ជនរងគ្រោះឈ្មោះ នាម ភួង ភេទ ស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
នៅក្រោយពេលកេីតហេតុទាំងពីរលេីក និងទទួលបាននូវពាក្យបណ្តឹងរបស់ជនរងគ្រោះសមត្ថកិច្ចនគរបាលស្រុកបវេល បានសហការណ៍គ្នាធ្វេីការស្រាវជ្រាវ កំណត់មុខសញ្ញាបាននិងឈានដល់ការបង្រ្កាបតែម្តង។
-*ចាប់យកសម្ភារៈត្ថុតាង រួមមាន៖
– ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ ជារបស់ជនរងគ្រោះ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ ៕(រូបភាពនគរបាលស្រុកបវេល)By kosal!@@@@