នគរបាលស្រុកបវេលបង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់
- By Admin
- វិច្ឆិកា ១១, ២០២១
- 170
-នគរបាលស្រុកបវេលបង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់អនុវត្តតាមច្បាប់៖
————
-កាលពីយប់ថ្ងៃ អង្គារ ៥កេីតខែកត្តិកឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០២១វេលា ម៉ោង០១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែឆ្នាំដដែលនៅចំណុចភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់របស់លោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល ដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបវេលចុះល្បាតក្នុងភូមិសាស្រ្តខាងលើ និងបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន មួយករណីក្នុងបទល្មើសជាក់ស្ដែង ។
ក្នុងកិច្ចប្រតិបត្តិនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ជា ចិត្ត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពាម ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (អ្នកប្រើប្រាស់នូវសារធាតុញៀន) ។
២-ឈ្មោះ ទួត សំអុល ភេទប្រុសអាយុ៦២ឆ្នាំ រស់នៅភូមិបវេល០១ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (អ្នករក្សាទុកនូវសារធាតុញៀន) ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន០១ថង់ និង០៦កំណាត់ទុយយោជ័របឺត សង្ស័យមានសារធាតុញៀន(មិនទាន់ថ្លឹងទម្ងន់) ។
ឆ្លងតាមរយៈការស្រាវជ្រាវចំពោះជនសង័្សយខាងលេីនិងដោយបានការសម្របសម្រួលនីតិវិធីពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃដដែលវេលាម៉ោង១៣និង២០នាទី សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ថែមទៀតនៅចំណុចភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង គឺឈ្មោះ គៀង រស្មី ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង (អ្នករក្សាទុកនូវសារធាតុញៀន) ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមព៌ណសថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន០៦ថង់ សង្ស័យមានសារធាតុញៀន(មិនទាន់ថ្លឹងទម្ងន់) ។
-ម៉ូតូចំនួន០១គ្រឿងចាស់
-*សរុបវត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមព៌ណសថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន០៧ថង់ និង០៦កំណាត់ទុយយោជ័របឺត សង្ស័យមានសារធាតុញៀន(មិនទាន់ថ្លឹងទម្ងន់) ។
-ម៉ូតូចំនួន០១គ្រឿងចាស់។
នៅពេលនេះវត្ថុតាងនិងជនសង្ស័យនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញ អនុវត្តបន្តតាមផ្លូវច្បាប់៕(រូបភាពនគរបាលស្រុកបវេល)By kosal!@@@