fbpx

សណ្ឋាន​ឈុតខ្មៅ និងសម្ភារប្រេីប្រាស់ប្រចាំថ្ងៃពី​ លោក​​ ភូ​ អធិស័ក្តិ​ តំណាង ឯកឧត្តម​ ឧញ៉ា​ ភូ​ ពុយ​ អ្នកតំ​ណាងរាស្រ្តម​ណ្ឌ​ល​ខេត្តបាត់ដំបង

  • By Admin
  • វិច្ឆិកា ១១, ២០២១
  • 99

លោ​ក​​វរសេនី​យ៍ឯក​ ឈឿង​ គឹមសុង​ ទទួល​​អំ​ណោ​យ​ជាឯក
សណ្ឋាន​ឈុតខ្មៅ និងសម្ភារប្រេីប្រាស់ប្រចាំថ្ងៃពី​ លោក​​ ភូ​ អធិស័ក្តិ​ តំណាង ឯកឧត្តម​ ឧញ៉ា​ ភូ​ ពុយ​ អ្នកតំ​ណាងរាស្រ្តម​ណ្ឌ​ល​ខេត្តបាត់ដំបង៖
……………………………………..
ខេត្តបាត់ដំបងៈនៅ​រសៀល​ថ្ងៃពុធ​ ៦កេីត​ខែ​កត្តិក​ ឆ្នាំ​ឆ្លូវ​ ត្រី​ស័ក​​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​១០​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២១​ ឯកឧត្តម​ ឧកញ៉ា​ ភូ ពុយ​ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង​ បានចាត់តាំងលោ​ក​​ ភូ​ អធិស័ក្តិ​
តំណាង​ ឯកឧត្តម​ ឧកញ៉ា​ នាំនូវ​​អំ​ណោ​យ​ជាឯកសណ្ឋាន​ឈុត​ខ្មៅ​ និង​សម្ភារសម្រាប់បំពាក់ដល់កងកម្លាំងនគរបាលអន្តរាគមន៍​បង្ការបង្រ្កាប​ នៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ សម្រាប់ប្រេីប្រាស់​បំពេញភារកិច្ចប្រចាំថ្ងៃដេីម្បី​រក្សា​ ការពារ​ សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​ខេត្តបាត់​ដំ​បង​ ដោយលោកឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នគរ​បាលខេត្តបាត់ដំបង​ មានការងារចាំបាច់ បានចាត់តាំងលោ​ក​​វរសេនី​យ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ជា​ប្រធាន​ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ទទួលនូវអំណោយរបស់ឯកឧត្តម​ ឧកញ៉ា​ ភូ ពុយ​ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង​ ដែល​មាន​លោ​ក​​ ភូ​ អធិស័ក្តិ​ ជាតំ
ណាង​ ក្នុងការ​ប្រគល់​ ទទួលនេះ ។

ជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នង​ការនគរបាលខេត្តបាត់​ដំបង​ លោ​កវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ បាន​សម្តែងនូវ​អំណរគុណយ៉ាងជ្រាល​ជ្រៅបំផុត​ ចំពោះ​ ឯកឧត្តម​ ​ឧក​ញ៉ា​ និងលោកជំទាវ​ ព្រមទាំងក្រុមគ្រួសារទាំងអស់​ សូ​មមានសុខភាពល្អ​ បរិបូរ​ណ៌​ ប្រាជ្ញាភ្លឺថ្លាទទួលបានជោគជ័យគ្រប់ភារ​កិច្ច​ សូមជៀសឆ្ងាយពីជម្ងឺកូវីដ-១៩​ និងសូមជួប​តែ​ព្រះពុទ្ធិពរ​ទាំង​៤ ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​៕

ដោយ​ សួន​ ស៊ីរ៉ា

អត្ថបទពេញនិយម