មេរៀនស្តីពីលំហាត់របៀប
- By Admin
- វិច្ឆិកា ៥, ២០២១
- 133
I មេរៀនស្តីពីលំហាត់របៀប
១. កាយវិការជាមូលដ្ឋាន
កាយវិការជាមូលដ្ឋាន គឺជាកាយវិការហ្វឹកហាត់ដំបូង ទាក់ទងទៅនឹងការសម្រាក ប្រុង ឆ្វេងបែរ ស្តាំបែរ ត្រលប់ ក្រោយបែរ ក្រោកឈរ អង្គុយចុះ ដែលមន្រ្តីនគរបាលជាតិគ្រប់រូបត្រូវតែចេះដឹង ដេីម្បីឈានទៅអនុវត្តកាយវិការផ្សេងៗទៀតឲ្យមានការឯកភាពគ្នានៅក្នុងលំហាត់របៀប។
# កាយវិការសម្រាក ប្រុង
ក. កាយវិការសម្រាក: សម្រាប់កាយវិការសម្រាកគ្មានអាវុធនៅក្នុងកងជួរ ពាក្យបញ្ជាមានតែមួយគត់ គឺអ្នកបញ្ជាត្រូវស្រែកថា “សម្រាក! “ ។ បន្ទាប់ពីឮបញ្ជាអនុវត្ត កងកម្លាំងស្ថិតក្នុងកងជួរត្រូវអនុវត្តកាយវិការដូចខាងក្រោម៖
ក្នុងជំហរឈរប្រុង យកជេីងស្តាំជាគោល បោះជេីងឆ្វេងទៅខាងឆ្វេងតាមផ្លូវទទឹងមួយស្មេីត្រង់ដោយគិតពីកែងជេីងស្តាំទៅកែងជេីងឆ្វេងប្រវែង៣០ស.ម ឬទំហំប៉ុនស្មា ហេីយទម្ងន់ដងខ្លួនធ្លាក់លេីជេីងទាំងពីរស្មេីគ្នា ដៃទាំងពីរក្រពាត់ទៅខាងក្រោយខ្នង ដោយយកប្រអប់ដៃស្តាំចាប់កដៃឆ្វេង ក្តាប់ឲ្យណែន ដាក់ឲ្យស្មេីនឹងចង្កេះលេីខ្សែក្រវ៉ាត់ ស្មាទាំងពីរបេីកទូលាយស្មេីត្រង់ ទ្រូងពេីង ដងខ្លួនត្រង់ មុខងេីបឡេីងបន្តិច ភ្នែកសម្លឹងត្រង់។