fbpx

ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុចុះសួរសុខទុក្ខ និងឧបត្ថម្ភក្រុមជម្រើសជាតិ ដែលបិទខ្ទប់ហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ

  • By Admin
  • វិច្ឆិកា ២៥, ២០២១
  • 280

ភ្នំពេញ៖​ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍​ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ នៅថ្ងៃទី២៤ ខែវិច្ឆិកា​ ឆ្នាំ២០២១ បានដឹកនាំសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ក៏ដូចជាសម្ភារៈមួយចំនួន ដល់ក្រុមជម្រើសជាតិរបស់ខ្លួន ដែលកំពុងបិទខ្ទប់ប្រមូលផ្ដុំហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានសម្ដែងការអគុណ ចំពោះការ​លះបង់ និងខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី ដែលបានខិតខំហ្វឹកហាត់ ទោះបីត្រូវអនុវត្តតាមគន្លងថ្មី នៃសម័យកូវីដ ជាមួយការហ្វឹកហាត់លក្ខណៈបិទខ្ទប់ក៏ដោយ ។ ឯកឧត្តមបានលើកទឹកចិត្ត និងជំរុញក្រុមជម្រើសជាតិទាំងអស់ បន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា និងដណ្ដើមមេដាយជូនជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

ក្នុងការអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានអញ្ជើញនាំយកគ្រឿងបរិភោគមាន យ៉ៅអួ (Yogurt) ចំនួន ៥ កេស = ២៤០ កំប៉ុង ទឹកដោះគោស្រស់ (Duch milk) ចំនួន ១០ ដបទឹកក្រូចស្រស់ ចំនួន ៣ កេស= ៣៦ដបពងមាន់ស្រែ ចំនួន ១៥០គ្រាប់ ថង់ដាក់សំរាម ទំហំ១០គីឡូ (យក៥គីឡូ) ដំឡូងបារាំង ចំនួន ១០គីឡូ សាច់គោ ស្រស់ ចំនួន ៥គីឡូ ស៊ុតមាន់ធម្មតា ចំនួន ២០០គ្រាប់ ប៉ាតេ ចំនួន ៤ គីឡូ ខ្ទឹមសរ ១ គីឡូ ខ្ទឹមបារាំង ចំនួន ៣ គីឡូ នំបុ័ងមួយ ចំនួន និងបានឧបត្ថម្ភបន្ថែម ដោយក្នុងមួយនាក់ទទួលបាន ៤០០ដុល្លារ​ ក្នុងនោះក្រុមហ៊ុន លី ស៊ីង ( LIXIN Group ) ចូលរួមជួយ ២០០ដុល្លារ​ ជារៀងរាល់ខែ ក្នុងម្នាក់ ទឹកសុទ្ធ ៥០០ យួរ ខោអាវ ម្នាក់​២សម្រាប់ ស្បែកជើង មួយគូ រកែត មួយគូក្នុងម្នាក់ ជូនចំពោះគ្រូបង្ហាត់ ៤នាក់​ កីឡាករ ៨នាក់ កីឡាការានី៣ នាក់ដើម្បីជាការលើកទឹកចិត្ត ក្នុងពេលកំឡុងការបិទខ្ទប់ការហ្វឹក​ហាត់ ដោយគិតចាប់ពីថ្ងៃទី១ តុលានេះទៅ​ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមគៀតច័ន្ទថារិទ្ធ ក៏បានបើកការប្រជុំពិភាក្សាគ្នាដើម្បីត្រៀមបើកមហាសន្និបាត សហព័ន្ធកីឡាវាយកូនឃ្លីលើតុ ព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ នាពេលឆាប់ៗខាងមុននេះ​ ៕

អត្ថបទពេញនិយម