fbpx

លៃឈ្នួលកីឡាករ Manchester United ចាយច្រើនជាងគេ ៣០៦លានដុល្លារក្នុងមួយឆ្នាំ

  • By Admin
  • វិច្ឆិកា ១១, ២០២១
  • 114

Manchester United នៅតែជាក្លិបចំណាយប្រាក់ឈ្នួលលើកីឡាករច្រើនជាងគេក្នុងចំណោមក្លិបទាំង២០នៅ Premier League សម្រាប់រដូវកាល ២០២១២២នេះ។ ការមកដល់របស់ Cristiano Ronaldo, Jadon Sancho និង Raphael Varane ធ្វើឱ្យក្រុមលោក Ole Gunnar Solskjaer ត្រូវបង់ថ្លៃពលកម្មរហូតដល់ជាង៣០០លានដុល្លារក្នុងមួយឆ្នាំ។

Man Utd ដែលមិនទាន់បានបង្ហាញទម្រង់លេងគាប់ចិត្តនៅឡើយក្នុងរដូវកាលនេះ ត្រូវចំណាយប្រាក់ ៣០៦លានដុល្លារអាមេរិកលើប្រាក់បៀវត្សកីឡាកររបស់ខ្លួនសរុបទាំង២៧រូបនៅឆ្នាំ២០២១។ 

 

Ronaldo ដែលបិសាចក្រហមទិញយកពី Juventus មានថ្លៃពលកម្មប្រចាំឆ្នាំរហូតដល់ ១១៥លានដុល្លារឯណោះ ពោលគឺលើសថ្លៃចំណាយលើកីឡាកររបស់ក្លិប Brentford ដល់ទៅជិត១០ដង។

Brentford ដែលទើបឡើងពី Championship ទៅកាន់ Premier League រដូវកាលនេះ ចំណាយលើថ្លៃឈ្នួលកីឡាករសរុបចំនួន១៧,៣៣លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ Brentford ក៏ជាក្លិបដែលចំណាយថ្លៃឈ្នួលតិចជាងគេផងដែរក្នុងចំណោមក្លិបទាំង២០។

 

Chelsea ដែលកំពុងស្ថិតនៅកំពូលតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្ន ស្ថិតនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពី Man Utd តោខៀវដែលមានលោក Thomas Tuchel ចំណាយប្រាក់ឈ្នួលទៅកាន់កីឡាករពួកគេទាំង២៤រូប ចំនួន ២១៩លានដុល្លារ។

 

ម្ចាស់ការពារតំណែងជើងឯក Manchester City នៅចំណាត់ថ្នាក់លេខ៣ក្នុងនាមក្លិបចំណាយប្រាក់ឈ្នួលច្រើនជាងគេក្នុងចំនួន១៩៣លានដុល្លារក្នុងមួយរដូវកាល។

ខាងក្រោមជាចំនួនតម្លៃប្រាក់ឈ្នួលដែលក្លិបទាំង២០នៅ Premier League ត្រូវចំណាយប្រចាំរដូវកាល ២០២១២២នេះ៖

– Manchester United ចំណាយ ៣០៦លានដុល្លារអាម៉េរិក

– Chelsea ចំណាយ ២១៩លានដុល្លារអាម៉េរិក

– Man City ចំណាយ ១៩៣លានដុល្លារអាម៉េរិក

– Liverpool ចំណាយ ១៨៨លានដុល្លារ

– Arsenal ចំណាយ ១៣៥លានដុល្លារ

– Tottenham Hotspur ចំណាយ ១០៦លានដុល្លារ

– Everton ចំណាយ ៩៦លានដុល្លារ

– West Ham ចំណាយ ៨០លានដុល្លារ

– Leicester City ចំណាយ ៧៣លានដុល្លារ

១០– Crystal Palace ចំណាយ ៧០លានដុល្លារ

១១– Aston Villa ចំណាយ ៧០លានដុល្លារ

១២– Newcastle United ចំណាយ ៦៣លានដុល្លារ

១៣– Wolves ចំណាយ ៦១លានដុល្លារ

១៤– Southampton ចំណាយ ៥៩លានដុល្លារ

១៥– Brighton ចំណាយ ៥០លានដុល្លារ

១៦– Burnley ចំណាយ ៤៥លានដុល្លារ

១៧– Watford ចំណាយ ៤០លានដុល្លារ

១៨– Norwich City ចំណាយ ៣២លានដុល្លារ

១៩– Leeds United ចំណាយ ២៤លានដុល្លារ

២០– Brentford ចំណាយ ១៧,៣៣លានដុល្លារ។

អត្ថបទពេញនិយម