fbpx

ពិធីប្រកាសផ្ទេរភាកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី

  • By Admin
  • ធ្នូ ២៩, ២០២១
  • 139

នៅរសៀលថ្ងៃ​ ពុធ​ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដោយបានការអនុញ្ញាតពីលោកឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកវរសេ​នីយ៍ឯក​ ពៅ​ ថាវុធ​ ស្នង​ការរង ផែនការងារធនធានមនុស្សបានអញ្ជេីញជាអធិបតី​ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែ​ង​តាំងមុខ​តំ​ណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ​ និងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូឆ្នាំ២០២១​លេីកទិសដៅបន្តខែមករាឆ្នាំ២០២២ នៅ អធិការដ្ឋាននគរបាលស្រុក​មោងឫស្សី។ ក្នុងឱកាសនេះផងដែរ​ លោកស្នងការរងក៏បានធ្វេីការសំណេះសំណាល​ ពង្រឹងការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ​ លេខ​ ០០៦បបជ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង​ និងពង្រឹងលើការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ​ ដល់កងកម្លាំងនគរបាលនៅអធិ​ការដ្ឋាននគរបាលស្រុកមោងឫស្សីទាំងមូល។
ចូលរួមក្នុងពិធីនេះមានលោកលោកវរសេនីយ៍ទោ​ នួន​ លឿង​ នាយរងការិយាល័យបុគ្គលិក​ វរសេនីយ៍ទោ​ សេី​ ម៉ារ៉ាដេត​ នាយរងការិយាល័យបណ្តុះបណ្តាល​ លោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ អធិការ​ នៃអធិការដ្ឋាននគរបាលស្រុកមោង​ឫស្សី លោក​ លោកស្រីអធិការរង លោក​នា​យ​ នាយរងផ្នែក លោក​នាយ​ នាយរងប៉ុស្តិ៍ន​គរបាលរដ្ឋ​បាល​ចំណុះអធិការដ្ឋានគរបាលស្រុក៕(រូបភាពSeng David ) សម្រួលដោយៈ​ សេី​ ម៉ារ៉ាដេត

អត្ថបទពេញនិយម